Tuesday, November 8, 2016

ម្អម ជាឱសថដ៏ពិសេស ជួយស៊ែរចែកគ្នាដឹងផង!

#ម្អម ជាឱសថដ៏ពិសេស ជួយស៊ែរចែកគ្នាដឹងផង!
ជួយព្យាបាលរោគគ្រួសតំរងនោម លាងសារធាតុពិសពុលក្នុងខ្លួន
បញ្ចុះសម្ពាធឈាមខ្ពស់ ជួយបង្កើនទឹកដោះមាតា
ជួយឃាត់ឈាមកុំឲ្យហូរសម្រាប់មុខរបួសស្រាល
* ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
* ការប្រើប្រាស់៖ ហាលស្ងួតទុក ធ្វើតែឆុងពិសា។
* សារៈប្រយោជន៍៖
- លាងនូវសារធាតុពិសពុលក្នុងខ្លួន ឬ អាចឮកែនូវ អាការៈស្រវឹង
បានយ៉ាងល្អផងដែរ
- បញ្ចុះសារធាតុខ្លាញ់ក្នុងសរសៃឈាម ដែលធ្វើឲ្យស្ទះសរសៃឈាម
- បញ្ចុះ កំដៅ (បុកស្រស់យកទឹកពិសា)
- កែខ្យល់ចាប់ ទល់លាមក បណ្តេញខ្យល់ក្នុងពោះវៀន
- បញ្ចុះសម្ពាធឈាមខ្ពស់
- ជួយដល់អ្នកជំងឺទឹកនោមផ្អែម
- ដើមស្រស់ ជួយបង្កើនទឹកដោះ មាតា ..។ល។
*វិធីធ្វើ៖ យកដើមស្រស់ មក ស្ងោរ យកទឹកញ៉ាំ ឬហាលស្ងួតឆុងហូបដូចតែ។
» ជាពិសេសម្អម អាចប្រើប្រាស់សម្រាប់ឃាត់មុខរបួសកុំឲ្យហូរឈាម និងជួយផ្សះមុសរបួសឲ្យឆាប់ជាបានយ៉ាងរហ័សផងដែរ ដោយយកទៅបុក ឬទំពារឲ្យម៉ដ្ឋរួចយកទៅបិតកន្លែងដែលមានមុខរបួស។
*ហាមប្រើ៖ ស្ត្រីមានផ្ទៃពោះ
ដកស្រង់អត្ថបទពី៖ The Memories
ចំណាំ៖ ម្អមជាបន្លែសំរាប់បរិភោគ មិនមែនជាឱសថព្យាបាលជំងឺឡើយ គ្រាន់តែវាមានប្រយោជន៍ចំពោះសុខភាព។



No comments:

Post a Comment